Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបើកអង្អសន្និបាតរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍភូមិ -ឃុំ អាណាត្តិទី៥


បវេល: ឯកឧត្តម សក់ សេដ្ឋា សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ បានអញ្ជើញជួបមន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានដើម្បីសួរនាំពីសុខទុក្ខនិងបញ្ហាប្រឈមនានា ។ នៅក្នុងសន្និបាតគណបក្សថ្ងៃនេះគឺជាប្រធានបទដ៏សំខាន់ដើម្បីដឹងពីសម្ធិផលការងារដែលបានអនុវត្តក្នុងការអភិវឌ្ឍភូមិ-ឃុំ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ នឹងបន្តលើកទិសដៅបសម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ២០២៧ បន្តទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម សក់ សេដ្ឋា បានសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន ពាក់ព័ន្ធនឹងអភិវឌ្ឍភូមិ-ឃុំ ជាពិសេសលោកក៏បានស្នើសុំឲ្យមន្ត្រីមូលដ្ឋានធ្វើយ៉ាងណាត្រូវដឹងពីសុខទុក្ខនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋធ្វើយ៉ាងណាត្រូវដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ។

ក្រោយពីសន្និបាតត្រូវបានបញ្ចប់លោកក៏បានផ្ដាំផ្ញើដល់មន្ត្រីក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូលត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនចំពោះការរីករាលដាល នៃជំងឺកូវីតប្រភេទថ្មី អូមីក្រុង ដែលកំពុងរាតត្បាតនៅប្រទេសក្បែរខាង។

សូមប្រជាពលរដ្ឋទាំងអស់ត្រូវលាងសម្អាតដៃពាក់ម៉ាស់ហើយត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីត១៩ នឹងប្រភេទវីរុសអូមីក្រុងថ្មី៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top