Computer man Computer man
ព័ត៏មានជាតិ

បើកដំណើរការឆាប់ៗនេះហើយ! មន្ទីរពេទ្យ កែ ស៊ីនួន ក្នុងក្រុងបាត់ដំបង កំពុងរៀបចំជាមន្ទីរពេទ្យស្តង់ដារ ផ្នែកសម្ភព និងរោគស្រ្តី


 

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់ លោកវេជ្ជបណ្ឌិត កែ ស៊ីនួន ជាប្រធានមន្ទីរពេទ្យ កែ ស៊ីនួន បានរៀបចំអគារពហុព្យាបាលផ្នែកសម្ភព និង រោគស្រ្តី ដែលមានទីតាំងស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (អតីតសណ្ឋាគារហូលីដេ) ដែលបានរៀបចំបំពាក់សំភារៈ ឧបករណ៍ទំនើបៗ ផ្នែកសម្រាលកូនដោយធម្មជាតិ ផ្នែកសម្រាលកូនដោយវះកាត់ និងផ្នែកសង្រ្គោះទារកក្រោយសម្រាល ។

មន្ទីរពេទ្យ កែ ស៊ីនួន មានទីកន្លែងធំទូលាយ ប្រកបដោយផាកសុខភាព មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួម កែសំរួលវាយតម្លៃ និងសហការ ជាមួយមន្ទីរបច្ចេកទេស សុខាភិបាលខេត្តបាត់ដំបង ដើម្បីរៀបចំមន្ទីរពេទ្យស្តង់ដារ ផ្នែកសម្ភព និងរោគស្រ្តី ហើយនឹងចាប់ផ្តើមបើកដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top