Computer man Computer man
ព័ត៏មានអន្តរជាតិ

អាល្លឺម៉ង់ បណ្ដេញមន្ត្រីការទូតរុស្ស៊ី ជុំវិញរឿងធ្វើចារកម្មលើបច្ចេកវិទ្យាអវកាស


 

បឺលីន៖ ទស្សនាវដ្ដីព័ត៌មាន Der Spiegel បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមិញនេះ បានបណ្ដេញមន្ត្រីចារកម្មមួយរូប ដែលធ្វើការងារក្រោមឋានៈជាមន្ត្រីការទូតនៅស្ថានកុងស៊ុលរបស់រុស្ស៊ី នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ទស្សនាវដ្ដីដដែលនេះ បាននិយាយថា ការបណ្ដេញចេញនោះ គឺត្រូវបានធ្វើឡើងភ្លាម២ ក្រោយការឃុំខ្លួនលោក Ilnur N. ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យា Augsburg ពីរដូវក្តៅឆ្នាំ២០២១ ដែលរដ្ឋអាជ្ញាសង្ស័យពីបទផ្តល់ព័ត៌មានស្តីពីយានអវកាស Ariane របស់អឺរ៉ុប ឲ្យទៅទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី។

គួរបញ្ជាក់ថា លោក Ilnur N. ដែលឈ្មោះពេញមិនត្រូវបានបង្ហាញជាសាធារណៈ តាមភាពធម្មតាក្នុងសំណុំរឿងក្តីនៅតុលាការអាល្លឺម៉ង់នោះ ត្រូវបានឃុំខ្លួន ចាប់តាំងពីសំណុំរឿងចារកម្មនោះ ត្រូវបានធ្វើឡើងលើរូបលោក នៅក្នុងខែធ្នូ។

ប្រទេសអាល្លឺម៉ង់ បានបណ្ដេញចេញមន្ត្រីការទូតរុស្ស៊ី២រូប នៅក្នុងខែធ្នូ ក្រោយតុលាការរកឃើញថា ប្រទេសរុស្ស៊ីបានបញ្ជាឲ្យធ្វើឃាតក្នុងឆ្នាំ២០១៩ ក្នុងសួនរបស់ចុងចោទ ឈ្មោះ Chechen នៅទីក្រុងប៊ែកឡាំង ជាសកម្មភាពមួយដែលចៅក្រមពិពណ៌នាថា ជាអំពើភេរវកម្ម៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top