Computer man Computer man
ព័ត៏មានអន្តរជាតិ

កងទ័ពវ័យក្មេងរបស់ក្រុមឧទ្ទាម Houthi រាប់រយនាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅយេម៉ែន


 

យូអិន៖ អង្គការសហប្រជាជាតិបាននិយាយថា កុមារជិត ១ ៥០០នាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមឧទ្ទាម Houthi នៅប្រទេស យេម៉ែន បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងឆ្នាំ ២០២០ ហើយរាប់រយនាក់ទៀតនៅឆ្នាំបន្ទាប់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ្នកជំនាញបាននិយាយថា ពួកឧទ្ទាម Houthi នៅតែជ្រើសរើសកុមារ ដោយប្រើប្រាស់ជំរុំរដូវក្តៅ និងវិហារអ៊ីស្លាម ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេ។

ពួកគេបានបន្ថែមថា ការវាយប្រហារតាមអាកាសទៅលើក្រុមឧទ្ទាមដោយកងកម្លាំងដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅតែធ្វើឱ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។

កុមារជាង ១០ ០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ។ មនុស្សពេញវ័យរាប់ម៉ឺននាក់ក៏បានបាត់បង់ជីវិតផងដែរ ដែលជាលទ្ធផលផ្ទាល់នៃការប្រយុទ្ធគ្នា ជាមួយនឹងមនុស្សរាប់លាននាក់ត្រូវផ្លាស់ទីលំនៅ និង នៅគែមនៃគ្រោះទុរ្ភិក្ស។

នៅក្នុងរបាយការណ៍កម្រាស់ ៣០០ទំព័រ ក្រុមប្រឹក្សាបាននិយាយថា ខ្លួនបានទទួលបញ្ជីកុមារចំនួន ១ ៤០៦ នាក់ដែលត្រូវបានជ្រើសរើសដោយក្រុម Houthis ដែលបានស្លាប់នៅក្នុងសមរភូមិក្នុងឆ្នាំ ២០២០ និង ៥៦២នាក់ នៅចន្លោះខែមករា និងខែឧសភា ឆ្នាំបន្ទាប់៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top