Computer man Computer man
ព័ត៏មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមប្រុស-ស្រី ៦នាក់ ជាប់ពាក់ព័ន្ធការបង្ខាំងមនុស្សជំរិតទារប្រាក់ ជាង ៤ម៉ឺនដុល្លារ


 

ភ្នំពេញ ៖ សមត្ថនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ខែ កុម្ភ: ឆ្នាំ ២០២២ បានឃាត់ខ្លួន ក្រុមសង្ស័យជនជសតិវៀតណាម ប្រុស-ស្រី ចំនួន៦នាក់ ក្នុងនោះ រួមមាន បុរស ចំនួន៥ នាក់ និង ស្រ្តីម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំង និង ធ្វើទារុណកម្ម ជនរងគ្រោះ ចំនួន ៣នាក់ និង បានជំរិត ទារប្រាក់ ចំនួន ជាង៤ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ​។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យវៀតណសាម ទាំង៦នាក់នេះ មានឈ្មោះ ៖ ទី ១-ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។ ទី ២-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ ។ ទី ៣-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរប មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ទី ៤-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។ ទីន៥-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ទី ៦-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រសីហនុ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល សង្គ្រោះបាន ជនរងគ្រោះជនជាតិវៀតណាម ចំនួន ៣ នាក់ និង ដកហូតបានវត្ថុតាង រួមមាន៖កាំភ្លើងហ្គាស ចំនួន ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ចំនួន ២ដើម និង ពិលឆក់ ចំនួន ៣ដើម, រថយន្ត ចំនួន ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ។

​បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

,


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top