Computer man Computer man
ព័ត៏មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រ យាងចូលរួមក្នុងពិធីបើកសម្ពោធព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង


 

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមក្នុងពិធីបើកសម្ពោធព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសដង្ហែព្រះរាជដំណើររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចូលរួមក្នុងពិធីបើកសម្ពោធព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលព្រឹកនេះ មានការអញ្ជើញចូលរួមអមព្រះរាជដំណើរ ពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។

ព្រះរាជដំណើរយាងចូលរួមរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិក រដូវរងា នាទីក្រុងប៉េកាំង គឺដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះសាធារណរដ្ឋប្រជាមានិតចិន និងស្មារតីអូឡាំពិក។

សូមជម្រាបជូនថា សាធារណរដ្ឋប្រជាមានិតចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិក រដូវរងា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះគឺជាការផ្តល់មនោសញ្ចេតនា និងកិត្តិយ សយ៉ាងជ្រាលជ្រៅជូនដល់ពិភពលោកទាំងមូល កីឡាមិនពាក់ព័ន្ធរឿងពូជសាសន៍ រឿងនយោបាយ ឬនិន្នាការនយោបាយឡើយ ហើយកីឡានាំមកនូវសន្តិភាព មិត្តភាព សាមគ្គីភាព និង សុខដុមនីយកម្មសម្រាប់ពិភពលោក៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top