Computer man Computer man
ព័ត៏មានជាតិ

ទំនងដាច់យ៉ៃ! យុវជន២នាក់ នាំគ្នាទៅលួចដែកបង្គោល របាំងផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចឃាត់ខ្លួន


ភ្នំពេញ៖ យុវជនចំនួន២នាក់ ទំនងជាដាច់យ៉ៃបាននាំគ្នាទៅលួចដែកបង្គោល របាំងផ្លូវល្បឿនលឿន ត្រង់ចំណុច ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន កាលពីម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ចស្រុកភ្នំស្រួច បានឲ្យដឹងថា យុវជន ជាជនសង្ស័យ ពីរនាក់នោះមានឈ្មោះ ១.ឈ្មោះ សេង តឿន អាយុ២៤ឆ្នាំ និង២.ឈ្មោះ កួយ តិចគៀ អាយុ២២ឆ្នាំ ទាំងពីរ រស់នៅភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វត្ថុតាង ដកហូតបានរួមមានបង្គោលដែក ដែលក្រុមជនសង្ស័យ បានលួចចំនួន ២៦ បង្គោល ម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង អនុវត្តន៍តាមនីតិវិធី៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top