Computer man Computer man
ព័ត៏មានជាតិ

ឧកញ៉ា យិន ម៉ាន់ កសាង “បុស្បុក” ព្រះសពលោកតា ទេព អុិត ដើម្បីទុកជានិមិត្តរូប សម្រាប់ប្រជាជនក្នុងស្រុកបវេល


បាត់ដំបង៖ ឧកញ៉ា យិន ម៉ាន់ ដែលគេស្គាល់ថាជាឧកញ៉ាចិត្តធម៌ តែងតែជួយប្រជាពលរដ្ឋ និងកសាងសមិទ្ធផលផ្សេងៗជាច្រើនក្នុងស្រុកបវេល និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម ព្រមជាមួយភរិយាគឺ លោកជំទាវ យ៊ាំ ឡាង បានផ្ដួចផ្ដើមគំនិតកសាង “បុស្បុក”ព្រះសពលោកតា ទេព អុិត ក្នុងស្រុកបវេល ដើម្បីទុកជានិមិត្តរូប សម្រាប់ប្រជាជនក្នុងស្រុកបវេល។

សូមរំលឹកថា “បុស្បុក”ព្រះសពលោកតា ទេព អុិត ត្រូវបានកសាងឡើង ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចាប់រួចរាលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបវេល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top