Computer man Computer man
ព័ត៏មានជាតិ

គ ជ បបើកសវនាការជំនុំជម្រះជាសាធារណៈ លើបណ្ដឹង សំណុំរឿងចំនួន២


ភ្នំពេញ÷នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើកសវនាការជំនុំជម្រះជាសាធារណៈ លើបណ្ដឹង សំណុំរឿងចំនួន២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
សូមបញ្ជាក់ថា ពាក្យបណ្ដឹងទាំង ២ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់ នឹង សេចក្ដី សម្រេចរបស់គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាព របស់ បេក្ខជន នៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម។

សំណុំរឿងចំនួន ២ ដែលគ.ជ.ប យកមកជំនុំជម្រះនេះ គឺពាក់ព័ន្ធបណ្តឹងរបស់មេធាវី គា អ៊ាវ តំណាង ដោយ អាណត្តិឲ្យឈ្មោះ ជិន ដាវី សកម្មជនគណបក្សប្រជាជនកម្ពុជា ប្តឹងតវ៉ា នឹង សេចក្តី សម្រេចលេខ ០០៦ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាការរៀបចំការ បោះឆ្នោត ខេត្តកំពង់ចាម ដែលមិនបានលុបឈ្មោះបេក្ខជនទាំង ១៥នាក់ ចេញពីបញ្ជីបេក្ខជន គណបក្ស ភ្លើងទៀន និងមិនបានដកសិទ្ធិបោះឆ្នោតចេញពីស្រុកកងមាស ព្រមទាំងមិនបានផាកពិន័យ លើ គណបក្សភ្លើងទៀន៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top