Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្ដម ហេង រតនា អរគុណចំពោះប្រជាពលរដ្ឋនៅស្រុកលេីកដែកទាំងមូល ដែលបានគាំទ្រដំណេីរការបោះឆ្នោតប្រកបដោយរលូន គោរពច្បាប់ និងនីតិវិធីគ.ជ.ប


ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ប្រធានក្រុមការងារចុះជួយស្រុកលើកដែក ខេត្តកណ្ដាល បានអរគុណចំពោះប្រជាពលរដ្ឋនៅស្រុកលេីកដែកទាំងមូល ដែលបានគាំទ្រដំណេីរការបោះឆ្នោតប្រកបដោយរលូន គោរពច្បាប់ និងនីតិវិធីគ.ជ.ប ។

ឯកឧត្ដម ហេង រតនា តាមរយ:ហ្វេសប៊ុក នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ បានថ្លែងថា” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនៅស្រុកលេីកដែកទាំងមូល ដែលបានគាំទ្រដំណេីរការបោះឆ្នោតប្រកបដោយរលូន គោរពច្បាប់ និងនីតិវិធីគ.ជ.ប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹងនេះ សូមថ្លែងអំណរគុណដល់សមាជិកសមាជិការគណបក្សប្រជាជនទាំង៧ឃុំ ក្នុងស្រុកលេីកដែកជាពិសេសបំផុត ដែលបានចេញទៅបោះឆ្នោតនិងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យបានទទួល ជោគជ័យប្រកបដោយ ក្តីមោទន:ក្រៃលែង (ផ្អែកតាមលទ្ធផលរាប់សន្លឹកឆ្នោតបណ្តោះអាសន្ន)”។

ឯកឧត្ដមបញ្ជាក់ថា ឃុំដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបន្តការពារសន្តិភាព ជំរុញការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសលើកកម្ពស់ការគាំពារសង្គមរួមមានស្ត្រី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា អតីតយុទ្ធជន គ្រួសារក្រីក្រ ។ ក្រុមប្រឹក្សាឃុំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា “ហ៊ានសន្យា ហ៊ានធ្វេី” តាមកម្មវិធីនយោបាយរបស់ខ្លួន ជាពិសេសឃុំទាំងអស់នឹងបន្តចូលរួមពង្រឹងសេចក្តីសុខសុវត្ថិភាពនិងការអភិវឌ្ឍសង្គមជាតិនៃព្រះរាជាណាចក្ររបស់យេីង កាន់តែរីកចំរេីនរុងរឿងតរៀងទៅ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top