Computer man Computer man
ព័ត៏មានជាតិ

គ.ជ.ប នឹងប្រកាសលទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ផ្លូវការមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា


ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានឲ្យដឹងថា គ.ជ.ប នឹងប្រកាសលទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ផ្លូវការមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា បន្ទាប់ពីការបិទផ្សាយលទ្ធផល បណ្តោះ អាសន្ន នឹង បញ្ចប់ នៅ ថ្ងៃនេះ ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )មានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈជុំវិញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា នេះ។

ឯកឧត្តមបន្ដទៀតថា បន្ទាប់ពីការបិទផ្សាយលទ្ធផល បណ្តោះ អាសន្ន នឹង បញ្ចប់ នៅ ថ្ងៃនេះ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៦ មិថុនាខាងមុខ ខណៈ ការ ប្រកាស លទ្ធផល ផ្លូវការអាចនឹងចាប់ផ្តើមមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top