Computer man Computer man
ព័ត៏មានជាតិ

មន្ត្រីអាជ្ញាធរជាតិអប្សរា ទទួលចំណេះដឹងបន្ថែម ពីបទបង្ហាញស្តីពី វិធីសាស្រ្តក្នុងការកំណត់ សមត្ថភាពផ្ទុកនៅតាមប្រាសាទ


ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអង្គការអង្គការ មូលនិធិ ប្រាសាទ ពិភពលោក (Wold Monument Fund) ធ្វើបទបង្ហាញ និងចែករំលែកបទពិសោទធន៍ស្តីពីវិធីសាស្រ្តក្នុងការកំណត់សមត្ថភាពផ្ទុកនៅតាមប្រាសាទ។

បើតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បទបង្ហាញនេះ មានគោលបំណងចែករំលែកចំណេះដឹងបន្ថែមលើវិធីសាស្រ្តក្នុងការរៀបចំសមត្ថភាពផ្ទុកនៅតាមប្រាសាទដែលមានបញ្ហា ដើម្បីបញ្ចៀសការកកស្ទះនៅតាមប្រាសាទ រក្សាបាននូវតម្លៃនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រាសាទ ព្រមទាំងផ្តល់ជាបទពិសោធន៍ពីការទស្សនាល្អៗដល់ភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា វាគ្មិនធ្វើបទបង្ហាញ គឺអ្នកស្រី Ginevra BOATTO នាយិការគម្រោងភ្នំបាខែងនៃអង្គការ មូលនិធិ ប្រាសាទ ពិភពលោក (Wold Monument Fund) ដែលមានបទពិសោធន៍នៃការរៀបចំកំណត់សមត្ថភាពផ្ទុក នៅប្រាសាទភ្នំបាខែងប្រកបដោយជោគជ័យ តាំងពីឆ្នាំ២០១២មក៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top