Computer man Computer man
ព័ត៏មានជាតិ

គ.ជ.ប នឹង ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី២៦ មិថុនា ខាងមុខនេះ


ភ្នំពេញ÷គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹង ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី២៦ មិថុនា ខាងមុខនេះ បន្ទាប់ពីដំណាក់កាលនៃការពិនិត្យទៅលើពាក្យបណ្តឹង ចំនួនជាង ២០០បណ្តឹង ជុំវិញ ការដំណើរការបោះឆ្នោតត្រូវបានបញ្ចប់ និងការប្រកាសលទ្ធផលបឋមរួចរាល់ គ.ជ.ប ឈាន ដល់ ដំណាក់កាលចុងក្រោយ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនានេះថា ការប្រកាសលទ្ធផលផ្លូវការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមិថុនា ដោយមធ្យោបាយប្រកាសលទ្ធផលនឹងធ្វើតាមប្រព័ន្ធផ្សព្វផ្សានានា និងប្រព័ន្ធអេប របស់ គ.ជ.ប ។

ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការបោះឆ្នោត គ.ជ.ប ផ្តល់រយៈពេល២សប្តាហ៍ សម្រាប់ការប្រកាសចូលកាន់តំណែងសមាសភាពមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាថ្មីផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ គឺមានគណបក្សនយោបាយចូលរួម ប្រកួត ប្រជែងការបោះឆ្នោតសរុបចំនួន ១៧គណបក្សនយោបាយ និងក្នុងចំណោម ប្រជាពលរដ្ឋ ជាង៩ លាននាក់ មានប្រជាពលរដ្ឋចំនួនជាង ៧លាននាក់ បានចូលរួមបោះឆ្នោត៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top