Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំណែនាំអំពីការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់


ភ្នំពេញ÷នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ដល់សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តម លោកជំទាវ ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top