Computer man Computer man
ព័ត៏មានជាតិ

ចិន អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលយកឈ្នះការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥


ភ្នំពេញ៖ ភាគីចិន បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

នាថ្ងៃទី២៦ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានមួយ បានលើកឡើងថា “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាបានប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់។ តើភាគីចិនមានការយល់ ឃើញយ៉ាងដូចម្ដេចដែរ?”

ជាការឆ្លើយតបឯកឧត្ដម Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន មានប្រសាសន៍ថា ភាគីចិនសូមចូលរួមអបអរសាទរ ដល់កម្ពុជាដែលទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងសូមចូលរួមអបអរសាទរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតខាងលើ ។

ឯកឧត្ដម Zhao Lijian បន្តថា ភាគីចិនរីករាយសហការជាមួយកម្ពុជា ខិតខំប្រឹងប្រែងរួមគ្នាកសាងសហគមន៍ វាសនារួមដែលប្រកបដោយ អត្ថន័យយុទ្ធសាស្ត្រ បន្តផ្តល់អត្ថប្រយោជន៍កាន់តែល្អ ជូនដល់ប្រជាជនទាំងពីរប្រទេស ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top