Computer man Computer man
ព័ត៏មានជាតិ

សម្តេច ហ៊ុន សែន៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង


ភ្នំពេញ៖ ក្នុងពេលអញ្ជើញជាអធិបតី ក្នុង ពិធី អបអរ សាទរ ទិវា មច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង។

ជាមួយគ្នានោះសម្តេចតេជោ បានថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយសម្តេចក៏សូមប្រកាសដល់ពលរដ្ឋឱ្យបន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែលជាសក្ខីភាព បង្ហាញពីភាព ជឿជាក់ ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top