Computer man Computer man
ព័ត៏មានជាតិ

ឆមាសទី១ ឆ្នាំនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល ៦៨៣សំណើ


ភ្នំពេញ៖ លទ្ធផលការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា នៅឆមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន៩២៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦៨៣សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៩៧សំណើ ស្រុកអង្គរធំបានចំនួន៤៣សំណើ ស្រុកពួកបានចំនួន១៥២សំណើ និងក្រុងសៀមរាបបានចំនួន២៦៩សំណើ ស្រុកបន្ទាយស្រី១១៩សំណើ និងក្រៅតំបន់រមណីយដ្ឋានអង្គរបានចំនួន០៣សំណើ សរុបចំនួន៦៨៣សំណើ។ ជាក់ស្តែង មានបញ្ហាប្រឈមមួយចំនួនដូចជា ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។
ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។ ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top