Computer man Computer man
សុខភាព និងកីឡា

ខ្សែប្រយុទ្ធ Bilbao, Inaki Williams ប្ដូរសញ្ជាតិពីអេស្ប៉ាញមកប្រកួតតំណាងឱ្យប្រទេសហ្កាណា


បាល់ទាត់៖ ខ្សែប្រយុទ្ធក្លិបអេស្ប៉ាញ Athletic Bilbao, Inaki Williams បានសំរេចជ្រើសរើសប្រកួតតំណាងឱ្យក្រុមជំរើសជាតិហ្កាណាជំនួសឱ្យប្រកួតឱ្យក្រុមជំរើសជាតិអេស្ប៉ាញនេះបើតាមការបញ្ជាក់ របស់សាមីខ្លួន ។ កីឡាករវ័យ ២៨ឆ្នាំ រូបនេះធ្លាប់ប្រកួតតំណាងឱ្យក្រុមជំរើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំ និងក្រុមធំពីមុនតាមរយៈដើមកំណើតកើតជានៅទឹកដីអេស្ប៉ាញនិងមានឪពុកម្តាយជាជនជាតិហ្កា ណា ។

Inaki Williams បានចូលរួមជាមួយក្លិបបាល់ទាត់ Athletic Bilbao តាំងពី ឆ្នាំ២០១៤ បង្ហាញខ្លួនសរុបបាន ២៧២ប្រកួតរកបាន ៥៣គ្រាប់ ។ ប្រធានសមាគមបាល់ទាត់ហ្កាណាលោក Kurt Okraku ក៏បានបញ្ជាក់ដែរ ថាកីឡាកររបស់ក្រុម Brighton, Tariq Lamptey ក៏ត្រូវប្រកួតឱ្យក្រុមហ្កាណាដែរដោយពីមុនធ្លាប់ជាកីឡាករ ជំរើសជាតិ អង់គ្លេស អាយុ ក្រោម ២១ ឆ្នាំ ។ បើតាមច្បាប់របស់ FIFA កីឡាករអាចផ្លាស់ប្តូរសញ្ជាតិបាន ដើម្បីលេងឱ្យក្រុមជំរើសជាតិផ្សេងប្រសិនបើពួកគេប្រកួតតំណាំងឱ្យក្រុមជំរើសជាតិដំបូងក្រោម៣ប្រកួតនៅមុន អាយុ ២១ឆ្នាំ ហើយមិនដែលលេងនៅ World Cup រឺពានរង្វាន់ថ្នាក់ទ្វីបណាមួយ ៕

 

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top