Computer man Computer man
ព័ត៏មានជាតិ

បញ្ជាការយោធភូមិភាគទី៥ អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្ដាហ៍ទី១ ខែកក្កដា


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្ដាហ៍ទី១ ខែកក្កដា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។

ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ក្នុងសប្តាហ៍កន្លងមកនេះ។

ឯកឧត្តម ឧត្តមសេនីយឯក ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ បន្តតាមដានតាមការណែនាំ និងផែនការនានារបស់ ឯកឧត្តម មេបញ្ជាការកាងទ័ពជើងគោក តាមដានការតម្លើងឋានន្តរសក្តិជូននាយទាហាន នាយទាហនរង បន្តតាមដានការងារហ្វឹកហ្វឺនទាំងនៅសាលាពលទាហានទី៥ ក៏ដូចជាការហ្វឹកហ្វឺននៅតាមបណ្តាកងឯកភាព ចំណុះយោធភូមិភាគទី៥ ត្រៀមកម្លាំងអន្តរាគមន៍ អោយទាន់ពេលវាលា និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top