Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី១


ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈវរសេនីយ៍ឯក ខាត់ ដា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលរួមមានស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា មួយចំនួនសម្រាប់ទ្រទ្រង់ដល់ការងាររបស់សាលា ។

ទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៏ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ យោធាចារ្យ ព្រមទាំងសិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងកាលៈទេសៈនៃការរួមគ្នាទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩នេះ ។

ក្នុងនាមនាមសាលាពលទាហានទី១ ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ នាយក នាយករង ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខទុក និងសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងបន្តអនុវត្តវិធាន ៣កុំ ៣ការពារឲ្យបានដាច់ខាត ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top