Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្ដម Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា អញ្ជេីញទស្សនាប្រាសាទតាព្រហ្ម


ភ្នំពេញ៖ ឯកឧត្ដម Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណៈប្រតិភូ នាថ្ងៃទី៣ សីហានេះ បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ។

ក្នុងទស្សនកិច្ចរយៈពេលខ្លីក្នុងខេត្តសៀមរាប ឯកឧត្ដម រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ដែលទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា។

ក្រៅពីនេះ ឯកឧត្ដម ក៏នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញទៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top