Computer man Computer man
ព័ត៏មានជាតិ

ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ មានបងប្អូនកម្មករនិយោជិតជាង ២ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពី ប.ស.ស


ភ្នំពេញ៖ យោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានបង្ហាញថា៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ កម្មករនិយោជិតសរុបចំនួន ២៨ ៣៣៤នាក់ ស្មើនឹង ២៤សហគ្រាស គ្រឹះស្ថាន បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនមួយ តាមរយៈការចុះផ្សព្វផ្សាយរបស់ក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង។

សូមបញ្ជាក់ថា ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top