Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម សួន វិសាល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា»


ភ្នំពេញ៖ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «វិជ្ជាជីវៈអាជ្ញាសាលា»។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ញើញចូលរួម ពីអភិបាលរងខេត្តព្រះសីហនុ អនុប្រធាន សាលាដំបូងខេត្តព្រះសីហនុ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អាជ្ញាសាលា កងកម្លាំង នរគបាល និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ សរុបចំនួន៦៦រូប។

សិក្ខាសាលាស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈ អាជ្ញាសាលាឱ្យបានទូលំទូលាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការអនុវត្ត និងអាជ្ញាសាលា ព្រមទាំងពង្រឹងកិច្ចសហការជាមួយមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top