Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ នៅអង្គភាពប្រឆាំងអំពើពុករលួយ


ភ្នំពេញ៖ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គ បណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម បានអញ្ជើញធ្វើបទបង្ហាញអំពីច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុង វិស័យព្រហ្មទណ្ឌ ព្រមទាំងចែករំលែកបទពិសោធន៍ លើការងារទាក់ទងនឹងការធ្វើសំណើ ការទទួលសំណើការអនុវត្តសំណើការជួយគ្នាផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រួមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យសម្បត្តិជូនដល់សិក្ខាកាម នៃអង្គភាពប្រឆាំងអំពើពុករលួយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top