Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ពេជ សោភ័ន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “លទ្ធផលនៃការអង្កេត វាស់វែងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍិ ជាតិកម្ពុជា”


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២បានអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “លទ្ធផលនៃការអង្កេតវាស់វែងជំនាញបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា” នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ។

ក្នុងអង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកស្រី Jyotsana Varma នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំប្រទេសកម្ពុជា និងសហការី លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍(AFD) ប្រចាំប្រទេសកម្ពុជា និងសហការី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នាយក នាយិកាគ្រឹះស្ថាន អ.ប.វ ព្រមទាំងលោក លោកស្រី តំណាងអង្គការ សមាគម វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា រួមទាំងជំនាញការជាតិ និងអន្តរជាតិផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top