Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង និងជនពិការ នៅស្រុកប្រាសាទបល្ល័ង្គ


ភ្នំពេញ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីនាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង និងជនពិការ ជាប្រជាពលរដ្ឋ នៅតាមលំនៅដ្ឋាននីមូយៗក្នុងភូមិតាឡែកថ្មី និងភូមិអណ្ដាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

លោកយាយ ជា ចាន់ អាយុ៩៥ ឆ្នាំនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ជាជនជាតិគួយ រស់នៅក្រោមដំបូលខ្ទមស្បូវកំសត់ មានកូនចំនួន២នាក់ មានជំងឺសរសៃប្រសាទ មិនអាចប្រកបមុខររបរចិញ្ចឹមជីវិតបាន រស់នៅពឹងផ្អែកលើអ្នកជិតខាងជួយឧបត្ថម្ភម្ហូបអាហារប្រចាំថ្ងៃ ជាមួយនោះដែរក៏បានឧបត្ថម្ភជូនជនពិការនិងចាស់ជរាគ្មានទីពឹងចំនួន 3 គ្រួសារទៀតដែលរស់នៅក្នុងភូមិជាមួយគ្នានេះផងដែរ។

ដោយឡែកលោកតា សូ កឺ អាយុ៧៥ឆ្នាំ រស់នៅភូមិអណ្ដាស់ ឃុំសាលាវិស័យ ជាជនពិការ មានកូនចំនួន៧នាក់ សុទ្ធតែមានជីវភាពរស់នៅលំបាកខ្វះខាត គ្មានលទ្ធភាពផ្គត់ផ្គង់ស្បៀងអាហារដល់គាត់បាន ហើយនិងលោកយាយចាស់ជរាគ្មានទីពឹងចំនួន២នាក់ទៀត ដែលខ្វះខាតស្បៀងអាហារទទួលទានប្រចាំថ្ងៃ ។

នៅក្នុងឱកាស នៃពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ដើម្បីពួកគាត់មានលទ្ធភាពក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់ពីដូនតា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួ១កេស ត្រីខកំប៉ុងចំនួន១យូរ និងថវិកា មួយចំនួនផងដែរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top