Computer man Computer man
ព័ត៏មានជាតិ

កម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ចុះរាវរកសពបុរសម្នាក់ ដែលលង់ទឹកស្លាប់


ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណ ចុះរាវរកសពបុរសម្នាក់ ឈ្មោះ ប្រុញ ភក្តី ភេទប្រុស អាយុ ៣៦ ឆ្នាំ មូលហេតុស្រវឹងស្រា ជិះទូកលើកមងយកត្រី មិនប្រយ័ត្នធ្លាក់ពីលើទូកលង់ទឹកស្លាប់តែម្តង។

សាកសពបានរកឃើញនៅវេលាម៉ោង ០៧:៤៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top