Computer man Computer man
ព័ត៏មានជាតិ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១២នៅវត្តត្រពាំងព្រីង ខេត្តត្បូងឃ្មុំ


ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី១២ប្រកបដោយសទ្ធាជ្រះថ្លា និងស្និទ្ធស្នាលជាទីបំផុត។

ពិធីកាន់បិណ្ឌទី១២នាព្រឹកថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រារព្ធរៀបចំទៅតាមពិធីទំនៀបទម្លាប់ព្រះពុទ្ធសាសនា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top