Computer man Computer man
ព័ត៏មានជាតិ

លោកស្រី ប៊ន សុភី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល


ភ្នំពេញ៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្ដកំពង់ឆ្នាំងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (2023-2025) ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកស្រីលោកលោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង សង្កាត់ទាំង៤របស់ក្រុង និងអង្កាសង្គមសុីវីល ។

លោក ហុីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានមានមតិស្វាគមន៍ ដល់អង្គសិក្ខាសាលា និងអានរបាយការណ៍ ការអនុវត្ដន៍កន្លងមករបស់ក្រុងកំពង់ឆ្នាំង។លោកស្រី ប៊ន សុភី បានមានប្រសាសន៍ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុងកំពង់ឆ្នាំង។

ក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម មានគោលបំណង
បង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគនានារបស់ក្រុង និងសង្កាត់ ដែលពុំមានមូលនិធិអនុវត្ដ
.សម្របសម្រួល និងបន្សីគ្នារវាង :
-គម្រោង សកម្មភាពវិនិយោគក្រុង និង សង្កាត់
-គម្រោង សកម្មភាពវិនិយោគសង្កាត់និងសង្កាត់
-គម្រោង សកម្មភាពវិនិយោគក្រុង និងមន្ទីរ វិស័យ និងបណ្ដាលដៃគូអភិវឌ្ឍន៍
-គម្រោងសកម្មភាពវិនិយោគសង្កាត់ និងមន្ទីរ វិស័យ និងបណ្ដាលដៃគូអភិវឌ្ឍន៍
.ពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុង ជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top