Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ្ដ បិទវគ្គបំប៉នជំនាញការពារ ព្រំដែនជូននាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព


ភ្នំពេញ៖ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ចំណុះយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន សម្រាប់ឆមាសទី២ ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ្ដ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រធានគណៈបញ្ជាការឯកភាពទិសទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ្ដ បានធ្វើការកោតសរសើរដល់ អង្គភាពដែលបានម្ចាស់ការ បើកវគ្គហ្វឹកហ្វឺនរហូតសម្រេច បានតាមផែនការគ្រោងទុកទទួលបានលទ្ធផលល្អប្រសើរ និងបានផ្តាំផ្ញើដល់សិក្ខាកាមដែលបានសិក្សារៀនសូត្ររយ:ពេល៦១ថ្ងៃ កន្លងទៅនេះ ត្រូវយកចំណេះដឹង ចំណេះធ្វើយកទៅអនុវត្ត នៅតាមអង្គភាពរបស់ខ្លួន អោយទទួលបានទាំងគុណភាព និងប្រសិទ្ធិភាព សម្រេចជោគជ័យក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងជាពិសេស ដើម្បីឈានទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនក្នុងកងទ័ពអោយកាន់តែជឿនលឿនបន្ថែមទៀត ។

ជាចុងបញ្ចប់ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ្ដ បានធ្វើការបំពាក់ឋានន្តរសក្ដិដល់នាយទាហានចំនួន4នាក់ និង ប្រគល់ប័ណ្ឌសរសើរ លិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមក្នុងវគ្គបំប៉នជំនាញការពារព្រំដែនផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top