Computer man Computer man
ព័ត៏មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀចំពិធីប្រកាសទទួលស្គាល់ និងបំពាក់កន្សែងដល់ យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត


ភ្នំពេញ៖ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត” និងពិធីប្រកាសទទួលស្គាល់ និង បំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហម ចំនួន ៥៨ នាក់។

ដោយមានការចូលរួមពី លោក លោកស្រី ដែលជា សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍លើកឡើងថា÷ កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ ដោយក្នុងនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថា÷ យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, ធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុម ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

ជាមួយគ្នានោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទ ក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រម ទាំងចូលរួម ក្នុងការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន និងចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top