Computer man Computer man
ព័ត៏មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយកាប់គាស់ទម្លុះទម្លាយទ្វារផ្ទះ ចូលយកទ្រព្យសម្បត្តិ


ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣ម៉៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់សោរទ្វារផ្ទះចូលយកទ្រព្យសម្បត្តិ) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ៣២០ ផ្លូវ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០ម៉០០នាទី ។ ជនរងគ្រោះមានឈ្មោះ តាំង យ៉ុងយាង ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២០ ផ្លូវ៣៧១ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១ .ជនសង្ស័យឈ្មោះ សេង គឹមហ៊ត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានផ្ទុកសារធាតុញៀន)

២.ជនសង្ស័យឈ្មោះ ស៊ឹម ភារុណ ហៅ រុណ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានផ្ទុកសារធាតុញៀន)

៣.ជនសង្ស័យឈ្មោះ វណ្ណ វាសនា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានផ្ទុកសារធាតុញៀន)

៤.ជនសង្ស័យឈ្មោះ ញ៉ឹម មង្គល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានផ្ទុកសារធាតុញៀន)

៥.ជនសង្ស័យឈ្មោះ សៀង ហេង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (មានផ្ទុកសារធាតុញៀន)

-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១IJ-៣៩៤២, ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពត ១B ១៤៦២១, អាយកូមចំនួន ០១គ្រឿង និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យចំនួន ៥នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top