Computer man Computer man
ព័ត៏មានជាតិ

សម្តេច ហេង សំរិន អញ្ជើញពិនិត្យការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ក្នុងខេត្តត្បូងឃ្មុំ


ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានសំណង់អគារសិក្សាជាដើម នៅក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

សមិទ្ធផលនៅក្នុងសាលាបឋមសិក្សាអន្លង់ជ្រៃ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនិងសប្បុរសជនជាច្រើនទៀត ក្នុងការចូលរួមបណ្តុះបណ្តាល កសាងធនធានមនុស្សជូនដល់កូនចៅប្រជាពលរដ្ឋដែលជាសសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

សម្តេចប្រធានរដ្ឋសភា តែងតែអប់រំ ណែនាំប្រជាពលរដ្ឋឲ្យបញ្ជូនកូនចៅ ទៅសិក្សាឲ្យបានគ្រប់ៗគ្នា ពីព្រោះថា មានតែចំណេះវិជ្ជានេះទេ ជាប្រទីបនាំផ្លូវកុលបុត្រកុលធីតា ក៏ដូចជាសង្គមជាតិទំាងមូល ទៅរកភាពភ្លឺស្វាងនិងរុងរឿងបាន។

សូមជម្រាបថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំក្រុមការងារជួយកសាងសមិទ្ធផលជាច្រើនគ្រប់វិស័យទាំងខាងពុទ្ធចក្រ និងអាណាចក្រជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិអ្លង់ជ្រៃ ឃុំកក់ ក៏ដូចជាទូទំាងខេត្តត្បូងឃ្មុំ។ សមិទ្ធផលទាំងអស់នៅទីនោះ ក៏ដូចជានៅទូទាំងប្រទេស កើតមានឡើងក្រោមម្លប់សុខសន្តិភាព។

សុខសន្តិភាពជាកត្តាចំបាច់បំផុតនៅក្នុងការអភិវឌ្ឍប្រទេសជាតិ បើគ្មានសន្តិភាពទេ ពិតណាស់យើងគ្មានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសារយើងឡើយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top