Computer man Computer man
ព័ត៏មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រីនឹងឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា


ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញឡើងថ្លែងការណ៍នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ។

សម្ដេចតេជោបានសរសេរបង្ហោះនៅលើ facebook របស់សម្ដេចនៅយប់ថ្ងៃទី២២ ខែកញ្ញានេះថា៖ [បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិនិងជាមួយនាយក UNDP ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គសហប្រជាជាតិ។ សម្រាប់ខ្ញុំនឹងឡើងថ្លែងការនៅព្រឹកស្អែកថ្ងៃ23/09/2022]។

សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ [ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា]។

មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។

សម្ដេចតេជោ ហ៊ុន សែន នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយសម្ដេចនឹងលើកឡើងពីតួនាទីស្ថាបនារបស់កម្ពុជាក្នុងកិច្ចគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ រួមមាន ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ក៏ដូចជាការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែងថែមទៀតផង។។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top