Computer man Computer man
ព័ត៏មានជាតិ

គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ បើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ ត្រីមាសទី៣ ឆ្នាំ២០២២


ភ្នំពេញ៖ ក្រុមការងារគណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តបន្ទាយមាយជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់ក្រុមការងារកិច្ចការពារកុមារ ខេត្តបន្ទាយមានជ័យ ត្រីមាសទី៣ ឆ្នាំ២០២២ ដឹកនាំដោយលោកជំទាវ ធីវ សុខុម ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ដោយមានការចូលរួមពីលោក ស្រី រស់ សុផានី អភិបាលរងខេត្ត លោក-លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អង្គការ ដៃគូពាក់ព័ន្ធ ធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នាសាលប្រជុំ ក្រុមប្រឹក្សា ខេត្ត ។

នៅក្នុងកិច្ចប្រជុំ នោះលោកជំទាវ ធី វ សុខុម ប្រធាន គណៈកម្មាធិការ ពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តបន្ទាយមានជ័យ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសកម្មភាពយ៉ាងសកម្មលើកិច្ចការងារកុមារនៅទូទាំងខេត្តបន្ទាយមានជ័យ តាមរយៈ ការចូលរួមឧបត្ថម្ភស្បៀង និងសម្ភារៈ ផ្សេងៗសម្រាប់ជួយដល់កុមារ ដូចជាការជួយទំនុកបម្រុងផ្សេងៗ។

ក្នុងនោះផងដែរ លោកជំទាវ ក៏បានណែនាំ ដល់គ្រប់ភាគី ស្ថាប័នពាក់ព័ន្ធ អង្កការដៃគូផ្សេងៗសូមបន្តជួយគាំទ្រលើកកម្ពស់ស្រ្តី និងកុមារ លុបបំបាត់អំពើហិង្សាទៅលើស្រ្តីនិងកុមារតាមគ្រប់រូបភាព ផ្តល់ឱកាសដល់កុមារងគ្រោះ និងងាយរងគ្រោះ មានភាពកក់ក្តៅ មានឱកាសចូលសិក្សារៀនសូត្រដូចក្មេងដ៏ទៃ លុបបំបាត់នូវការរើសអើងលើស្រ្តី និងកុមារតាមគ្រប់រូបភាព៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top