Computer man Computer man
ព័ត៏មានជាតិ

គណៈប្រតិភូក្រសួងរ៉ែ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ


ភ្នំពេញ៖ ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នីតិកាលទី៦ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ស្ថិតនៅបុរីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម អ៉ិត ប្រាំង បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ មរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ជារៀងរហូតមក។

ឯកឧត្តម ជៀប ស៊ីវន បានទទួលមរណភាព នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១:២០ នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានបុរីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម អ៉ិត ប្រាំង សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top