Computer man Computer man
ព័ត៏មានជាតិ

ស្នងការខេត្តក្រចេះ ជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរការពារ ព្រំដែនគោកលេខ៦១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ ៖ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានដឹកនាំលោក លោកស្រីស្នងការរង ជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៦១៩ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ក្នុងពិធីជួបសំណេះសំណាល ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកថវិការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងសម្ភារគ្រឿងឧបភោគ បរិភោគដែលជាអំណោយរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ចែកជូនដល់មន្រ្តីនគរបាលវរការពារព្រំដែនគោក៦១៩ ផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះ លោកឧត្តមសេនីយ៏ទោ អ៊ូ សុប៊ុណ្ណា បានសម្តែងនូវការកោតសរសើរដល់ កងកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ដែលបានយកចិត្តទុកដាក់ ក្នុងការខឹតខំបំពេញភារកិច្ច ក្នុងកាតព្វកិច្ចការងារព្រំដែន ធ្វើអោយសន្តិសុខព្រំដែនមានភាពល្អប្រសើរ។

លោកឧត្តមសេនីយ៍ស្នងការ ក៍និងជម្រុញ បន្ថែមអោយនគរបាលការពារព្រំដែន បន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការ ជាមួយកម្លាំងយោធាព្រំដែន ក្នុងកិច្ចការងារការពារលើសន្តិសុខ និងទប់ស្កាត់បង្រ្កាបបទល្មើសនៅតាមព្រំដែនឲ្យកាន់តែទទួលបានលទ្ឋផលល្អបន្ថែមទៀត ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top