Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ


ភ្នំពេញ៖ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដាក់កូរោនផ្តាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នីតិកាលទី៦ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:២០នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខ ប្រកបដោយមនោសញ្ចេតនាដ៏សែន ក្រៀមក្រំជាទីបំផុត ជាមួយនឹងក្រុមគ្រួសារពស ចំពោះការបាត់បង់ឯកឧត្តម ជៀប ស៊ីវន បាត់បង់ស្វាមី ឳពុក ឳពុកក្មេក ជីតាជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ជាអ្នកស្នេហាជាតិ សាសនា និងរួមសុខទុក្ខជាមួយបងប្អូនជនជាតិ ជារៀងរហូត។

សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សពរបស់ឯកឧត្តម ជៀប ស៊ីវន ត្រូវបានតម្កល់ប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានបុរីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top