Computer man Computer man
ព័ត៏មានជាតិ

សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃ២០សីហា ជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃ២០សីហា ជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីជាការជួបជុំគ្នា នៅតាមបណ្តាខេត្ត-ស្រុក-ឃុំ-ភូមិ ជាមួយគ្រប់អ្នកកាន់សាសនាដូចជា សាសនាព្រះពុទ្ធ គ្រឹះ និងឥស្លាមជាដើម។

សម្ដេចបានឲ្យដឹងបែបនេះនៅឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top