Computer man Computer man
ព័ត៏មានជាតិ

ប្រតិភូកងទ័ពប្រជាជនវៀតណាម ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកពិសោធន៍ ពីការងារជំនាញព័ត៌មាន និងការផលិតគ្រប់កម្មវិធីផ្សព្វផ្សាយរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កម្ពុជា


ភ្នំពេញ៖ ប្រតិភូមជ្ឈមណ្ឌលវិទ្យុ -ទូរទស្សន៍កងទ័ព អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាន អាញ់ វៀត (Phan Anh Viet) នាយករង មជ្ឈមណ្ឌលវិទ្យុ -ទូរទស្សន៍កងទ័ព វៀតណាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែង
យល់និងដកពិសោធន៍ អំពីការងារជំនាញព័ត៌មាន និងការផលិតគ្រប់កម្មវិធីផ្សព្វផ្សាយរបស់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កម្ពុជា ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងស្ថាប័នវិទ្យុ-ទូរទស្សន៍កងទ័ពប្រជាជនវៀតណាម ជាមួយនឹងវិទ្យុ ទូរទស្សន៍នៃកងយោធពលខេមរភូមិន្ទ ទៅតាមកិច្ចព្រមព្រៀងរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top