Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ច័ន្ទ សុផល អញ្ជើញចុះពិនិត្យមើលទីតាំងបញ្ចុះសព ឯកឧត្តម ប៊ូ ឡាំ


ភ្នំពេញ៖ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំបុណ្យសព នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលទីតាំងបញ្ចុះសព ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ដែលស្ថិតនៅលើភ្នំស្វាយ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សូមបញ្ជាក់ថា សពរបស់ ឯកឧត្តម ប៊ូ ឡាំ នឹងត្រូវដង្ហែទៅទីបញ្ចុះ នៅលើភ្នំស្វាយ នៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top