Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ អញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតីប្រឆាំងសង្គ្រាមចិត្តសាស្ត្រ នៅកងពលតូចថ្មើរជើងលេខ៥៣


ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយរងសេនាធិការ យោធភូមិភាគទី៥ អញ្ជើនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតីប្រឆាំងសង្គ្រាមចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ៥៣។

ក្នុងពិធីផ្សព្វផ្សាយខាងលើនេះ មានការចូលរួមពីសំណាក់ មេបញ្ជាការរងកងពល នាយរងសេនាធិការកងពល ការិយាល័យទាំង៩ កងអនុសេនាធំទាំង៧ បច្ចេកទេស ឯកទេស កងអនុសេនាតូចការពារ និងវរសេនាតូចទាំង៤។

ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ បានលើកឡើងក្នុងអង្គពិធីថា ការងារអប់រំនយោបាយចិត្តសាស្ត្រ ពិតជាមានសារសំខាន់ ក្នុងការក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍នៃសភាពការនយោបាយ និងសន្តិសុខ សង្គមជាតិ-អន្តរជាតិ យល់ជ្រួតជ្រាបនូវតួនាទីភារកិច្ច និងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិមានឆន្ទៈមោះមុត ហ៊ានលះបង់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតីនិងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។

លោកបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងរក្សាបាននូវស្ថិរភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ ព្រមទាំងបានជម្រុញការអភិវឌ្ឍន៍គ្រប់វិស័យ ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិខ្ពស់គួរឱ្យកត់សម្គាល់។ ថែមពីនោះ សម្ដេចតេជោ បានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការនី ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានជោគជ័យទៀតផង។

លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ បានដាស់តឿនថា ដូច្នេះកងកម្លាំង ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី បម្រើ និងការពារប្រជាពលរដ្ឋ និងការពារដាច់ខាតរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកព្រះរាជាណាចក្រម្ពុជា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top