Computer man Computer man
ព័ត៏មានជាតិ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ និង កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនលើកទី៧


ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ និង កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧។

កិច្ចប្រជុំខាងលើនេះបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកម្ពុជា និង ជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា និង ឯកឧត្តម សុទ្ធិភុង ជុនចារើន លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់ថៃ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top