Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអញ្ជើញបើកវគ្គបណ្តុះបណ្តាល “ស្តីពីគោលគំនិតនៃការបញ្ជ្រាបយេនឌ័រ”


ភ្នំពេញ៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ស្តីពីគោលគំនិតនៃការបញ្ជ្រាបយេនឌ័រ”។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធាន អនុប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លោស្រីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ស្រុក លោកស្រីប្រធាន និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនជាច្រើនរូបផងដែរ។

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្ទឹងត្រែង បានខិតខំរៀបចំ ដាក់ចេញនូវផែនការសកម្មភាព និងកៀរគរធនធានថវិកា ដើម្បីបើកវគ្គបណ្តុះបណ្តាល ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែមានប្រសិទ្ធភាពទាំងក្នុងការងារអភិបាលកិច្ចមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងដំណាក់កាលនីមួយៗ ក្នុងក្របខណ្ឌនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលនេះពិត ជាបានធ្វើឡើងសមស្របជាមួយនឹងការចាប់ផ្ដើមនៃអាណត្តិទី៥ក្រុមប្រឹក្សាឃុំ សង្កាត់៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top