Computer man Computer man
ព័ត៏មានអន្តរជាតិ

ចិនដីគោករាយការណ៍ករណីឆ្លង COVID-១៩ក្នុងស្រុកថ្មីចំនួន ១០២ ករណី


ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ថា ប្រទេសចិនដីគោកនៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា ករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ១០២ករណី ដែលក្នុងនោះមាន ៤៣ករណីនៅក្នុងខេត្តស៊ីឈួន នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិកាលពីថ្ងៃសុក្រ។

អ្នកផ្ទុកមេរោគក្នុងស្រុកសរុបចំនួន ៧៤៦ ត្រូវបានគេកំណត់អត្តសញ្ញាណថ្មី។

អ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧៩៩នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញនៅប្រទេសចិនដីគោកកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២៣៨,៤១៣នាក់ ចេញពីមន្ទីរពេទ្យ។

ថ្ងៃព្រហស្បតិ៍មិនមានអ្នកស្លាប់ថ្មីពី COVID-១៩ ទេ ដោយចំនួនអ្នកស្លាប់សរុបនៅមាន ៥,២២៦ នាក់។


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top