Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ហោ សារុន អញ្ជើញបើកសិក្ខាសាលាស្ដីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈ ការលើកកម្ពស់កំណើនការងារ ក្នុងវិស័យទេសចរណ៍»


ភ្នំពេញ៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គ លេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ កែវ សាវឿន អភិបាលស្តីទីនៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈ ការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍»។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញតែពិការភាពរបស់ជនមានពិការ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីប្រតិភូអមដំណើរ លោកអភិបាល អភិបាលរង ក្រុង-ស្រុក លោក-លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរជុំវិញខេត្ត លោក លោកស្រីជាម្ចាស់ ឬតំណាងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top