Computer man Computer man
ព័ត៏មានជាតិ

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើស២ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់

ភ្នំពេញ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖

ករណីទី១ ៖ វេលាម៉ោង២១និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅចំណុចភូមិដូង ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់ឈ្មោះ ពៅ ប៉ន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០១ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ឈុន សៀងហៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន៖ -ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ -ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ -ទូរស័ព្ទចំនួន ០២គ្រឿង ។

ករណីទី២៖ វេលាម៉ោង២២និង០០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅចំណុច ក្រុម០៣ ភូមិ០២ សង្កាត់ ០៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ នួន សុធិន្នវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ក្រុម៣ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ចំរើន ប៊ុនថេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន៖ -ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥ កញ្ចប់ -ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន០៥គ្រាប់ -ថ្នាំញៀនកញ្ចប់ពណ៌ក្រហម សញ្ញាររូបសេះ ប្រភេទម្ស៉ៅសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ -ទូរស័ព្ទចំនួន០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top