Computer man Computer man
ព័ត៏មានជាតិ

បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៦ កញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៧នាក់


ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៣៧នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញានេះ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៧នាក់ រួមមាន ៖ +ជួញដូរ ៩ករណី ឃាត់ ២០នាក់(ស្រី ២នាក់) +ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់ +ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៧,២០ក្រាម និង១២កញ្ចប់តូច និងកញ្ឆា=១៦០០ក្រាម៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top