Computer man Computer man
ព័ត៏មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងភរិយា ព្រមទាំងសហការីក្រោមឱវាទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសុភមង្គល


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី មាតា បីតា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ ២០២២ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី៦ នៅវត្តសុភមង្គល នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តមប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរាបជូនថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺបិណ្ឌប្រពៃណីដ៏ធំមួយមានតាំងពីបុរាណកាលមក ដែលពុទ្ធិសាសនិកខ្មែរគ្រប់រូប តែងតែប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន មាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅកាន់បរិលោកហើយនោះ ។មួយវិញទៀតក៏ដើម្បីឧទ្ឌិសកុលសជូនដល់យុទ្ធជន យុទ្ធនារី ដែលពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋស្លូតត្រង់បានស្លាប់ក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយប៉ុលពតសម្លាប់ បង្អាត់អាហារនិងឈឺដង្កាត់ គ្មានថ្នាំព្យាបាល ។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោក និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួន ៥៣,៨០០,៦០០ រៀល (ហាសិបបីលាន ប្រាំបីសែនប្រាំមួយរយរៀល) -អង្ករ ចំនួន ២៩ ការ៉ុង (១,៤៥០គីក្រាម) ,-ទឹកសុទ្ធ កម្ពុជា ចំនួន ៧០កេស ,-ទឹកសុទ្ធយូកា ចំនួន ១០០យួរ -ទឹកក្រូចចំរុះ ចំនួន ៥០កេស ,-មី ចំនួន ១០ កេស ។ក្នុងនោះប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៦៣អង្គ ក្នុង១អង្គ៣ម៉ឺនរៀល ,ប្រគេនសម្រាប់ចង្ហាន់ព្រះសង្ឃក្រោយភ្ជុំ ១,០០០,០០០រៀល (មួយលានរៀល) , ប្រគេនសម្រាប់ទឹកភ្លើង ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) , ប្រគេនសម្រាប់ព្រះអង្គអាពាធ ២០ម៉ឺនរៀល , បច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត សរុប ៤៩,៩៩៧, ៦០០ រៀល (សែសិបប្រាំបួនលាន ប្រាំបួនសែន ប្រាំបួនម៉ឺន ប្រាំពីឬពាន់ ប្រាំមួយរយរៀល) ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទ រួមលោកតា លោកយាយ ញត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top