Computer man Computer man
ព័ត៏មានជាតិ

ចាប់ឃាត់ម៉ូតូកែច្នៃខុសបច្ចេកទេស ១៥ គ្រឿង និងអប់រំមនុស្ស ២៥នាក់ នៅក្រុងពោធិ៍សាត់


ពោធិ៍សាត់៖ ដោយអនុវត្តន៍តាមការណែនាំចង្អុលការដ៍ខ្ពង់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ព្រមទាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុងពោធិសាត់ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ អធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ដឹកនាំដោយលោកវរសេនីយ៍ឯកកែវ សារិ អធិការនគរបាលក្រុងបានដាក់កម្លាំងចុះត្រួតពិនិត្យក្នុងពេលយប់ នៅតាមគោលដៅផ្លូវខេត្តលេខ ១០១ ជាលទ្ធផលនៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២កន្លងមកនេះកម្លាំងសមត្ថកិច្ចនគរបាលក្រុងបានត្រួតពិនិត្យ និង ឃាត់ម៉ូតូដែលខុសបច្ចេសទេសដូចជា ដាក់បំពង់ស៊ីម៉ាំងលាន់លឺខុសបច្ចេកទេស ស៊ីផ្លេលាន់លឺខ្លាំងខុសបច្ចេកទេស ម៉ូតូមិនបំពាក់ស្លាកលេខអោយបានត្រឹមត្រូវចំនួន ១៥ គ្រឿង និង មនុស្សចំនួន ២៥ នាក់យកមកអធិការដ្ឋាននគរបាលក្រុងពោធិសាត់ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា។

ក្រោយពីសមត្ថកិច្ចនគរបាលក្រុងបានធ្វើការអប់រំ និងឲ្យសាមីខ្លួនធ្វើកិច្ចសន្យារួចមក សមត្ថកិច្ចក៍បានអោយមនុស្សទាំង ២៥ នាក់នោះវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ចំណែកម៉ូតូគឺរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងដើម្បីអោយម្ចាស់បំពេញលក្ខណះបច្ចេសទេសដូចដើមលើមធ្យោបាយអោយបានត្រឹមត្រូវទើបសមត្ថកិច្ចប្រគល់អោយវិញ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top